ខ និងលក្ខខណ្ឌ

  1. ទឹកប្រាក់តម្កល់ដំបូងជាអប្បបរមាដែលតម្រូវសម្រាប់បើកគណនីសន្សំ គឺ ១០ ដុល្លារអាមេរិក សមមូល​នឹងរូបិយប័ណ្ណផ្សេងទៀត ។
  2. អត្រាការប្រាក់សម្រាប់គណនីសន្សំ អាចប្រែប្រួលតាមឆន្ទានុសិទ្ធិរបស់ធនាគារ។ ការប្រាក់ដែលទទួលបានត្រូវជាប់ពន្ធកាត់ទុកដែលកំណត់ដោយច្បាប់ និងបទប្បញ្ញត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
  3. ប្រសិនបើគណនីមិនមានធ្វើប្រតិបត្តិការរយៈពេលចាប់ពី ១២ ខែឡើង ធនាគារនឹងគិតប្រាក់ក្នុងមួយឆ្នាំ ១០ ដុល្លារអាមេរិក សមមូលនឹងរូបិយប័ណ្ណផ្សេងទៀត។
  4. សៀវភៅធនាគារសម្រាប់គណនីសន្សំត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃនៅពេលបើកគណនីសន្សំ។ សៀវភៅគណនីនេះមិនអនុញ្ញាតឱ្យធ្វើការផ្ទេរ ប្តូរឈ្មោះ ឬប្រើជាប្រាតិភោគសម្រាប់ធានាកាតព្វកិច្ចណាមួយឡើយ។
  5. ចំពោះរាល់ប្រតិបត្តិការដែលធ្វើឡើងនៅតាមបញ្ជរធនាគារ នឹងមានការធ្វើបច្ចុប្បន្នកម្មលើសៀវភៅនេះស្របពេលជាមួយគ្នា។
  6. លោកអ្នកត្រូវពិនិត្យឡើងវិញនូវរាល់ការចុះប្រតិបត្តិការនីមួយៗលើសៀវភៅរបស់លោកអ្នក មុននឹងចាកចេញពីបញ្ជរ ដើម្បីធានាភាពត្រឹមត្រូវ ហើយត្រូវជូនដំណឹងដល់ធនាគារភ្លាមប្រសិនបើមានការចុះដែលមិនត្រឹមត្រូវ។
  7. លោកអ្នកត្រូវរក្សាសៀវភៅនេះនៅកន្លែងដែលមានសុវត្ថិភាព។
  8. ប្រសិនបើសៀវភៅនេះត្រូវគេលួច ឬបាត់ ឬខូចខាត សូមជូនដំណឹងដល់ធនាគារភ្លាម។ ធនាគារនឹងចេញសៀវភៅធនាគារថ្មីជូន ដោយគិតថ្លៃប្តូរសៀវភៅធនាគារ ៥ ដុល្លារអាមេរិក សមមូលនឹងរូបិយប័ណ្ណផ្សេងទៀត រួមទាំងប្រាក់ពិន័យ ឬសំណងនានាដែលធនាគារអាចនឹងតម្រូវឱ្យបង់។
  9. ធនាគាររក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ បំពេញបន្ថែម លុបចោល ឬកែប្រែលក្ខខណ្ឌខាងលើនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។

  1. សម្រាប់ការបើកគណនីបញ្ញើមានកាលកំណត់ ប្រាក់តម្កល់អប្បបរមាត្រូវកំណត់ដោយធនាគារ។
  2. លិខិតបញ្ជាក់បញ្ញើមានកាលកំណត់ នឹងត្រូវបានផ្តល់ជូនសម្រាប់រាល់ការដាក់ប្រាក់បញ្ញើថ្មីនីមួយៗ។
  3. លិខិតបញ្ជាក់បញ្ញើមានកាលកំណត់នេះ មិនអាចផ្ទេរ ឬធ្វើអនុប្បទានបានឡើយ។
  4. អត្រាការប្រាក់សម្រាប់បញ្ញើមានកាលកំណត់ ត្រូវកំណត់ និងអាចកែប្រែ ដោយធនាគារ តាមឆន្ទានុសិទ្ធិរបស់ធនាគារ។ ការប្រាក់ដែលទទួលបានត្រូវជាប់ពន្ធកាត់ទុកដែលកំណត់ដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។
  5. លោកអ្នកត្រូវរក្សាលិខិតបញ្ជាក់បញ្ញើមានកាលកំណត់នេះនៅកន្លែងដែលមានសុវត្ថិភាព។
  6. ក្នុងករណីដែលលិខិតបញ្ជាក់បញ្ញើមានកាលកំណត់នេះត្រូវគេលួច ឬបាត់ ឬខូចខាត សូមជូនដំណឹងដល់ធនាគារភ្លាម។ ធនាគារនឹងចេញលិខិតបញ្ជាក់ថ្មីជូន ដោយគិតថ្លៃប្តូរលិខិតបញ្ជាក់បញ្ញើមានកាលកំណត់ ៥ដុល្លារអាមេរិក សមមូលនឹងរូបិយប័ណ្ណផ្សេងទៀត រួមទាំងប្រាក់ពិន័យ ឬសំណងនានាដែលធនាគារអាចនឹងតម្រូវឱ្យបង់។
  7. លិខិតបញ្ជាក់បញ្ញើមានកាលកំណត់នេះ ត្រូវបង្ហាញ និងប្រគល់ជូនធនាគារវិញ សម្រាប់រាល់ការដកប្រាក់បញ្ញើមានកាលកំណត់។
  8. សម្រាប់ការដកមុនកំណត់ ត្រូវគិតការប្រាក់តាមអត្រាការប្រាក់ស្តង់ដារសម្រាប់គណនីសន្សំ។
  9. ធនាគាររក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ បំពេញបន្ថែម លុបចោល ឬកែប្រែលក្ខខណ្ឌខាងលើនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។

  1. សូមពិនិត្យបង្កាន់ដៃដាក់ប្រាក់របស់លោកអ្នកមុនចាកចេញពីបញ្ជរ និងជូនដំណឹងដល់ធនាគារភ្លាមប្រសិនបើមានភាពមិនត្រឹមត្រូវណាមួយ។
  2. បង្កាន់ដៃដាក់ប្រាក់នេះមានសុពលភាពបាន លុះត្រាតែមានចុះហត្ថលេខាដោយមន្ត្រីទទួលសិទ្ធិរបស់ធនាគារយើងខ្ញុំ ឬព្រីនចេញពីម៉ាស៊ីនរបស់បុគ្គលិកទទួលប្រាក់ របស់ធនាគារយើងខ្ញុំ។
  3. រាល់ការកែប្រែណាមួយលើបង្កាន់ដៃនេះ ត្រូវមានចុះហត្ថលេខាពីមន្ត្រីធនាគារ។
  4. រាល់មូលប្បទានបត្រទាំងអស់ ធនាគារយើងខ្ញុំនឹងទទួលទុក ហើយទឹកប្រាក់នោះនឹងអាចដកបានបន្ទាប់ពីមូលប្បទានបត្រនោះបានឆ្លងកាត់ប្រព័ន្ធផាត់ទាត់ ឬអាចមានកិច្ចសន្យាពិសេសណាមួយជាមួយ​ធនាគារ។
  5. យើងខ្ញុំរក្សាសិទ្ធិក្នុងការដកប្រាក់ពីគណនីរបស់លោកអ្នកវិញ ប្រសិនបើមូលប្បទានត្ររបស់លោកអ្នកត្រូវបានបង្វិលមកវិញនៅពេលក្រោយ។
  6. សូមរក្សាទុកបង្កាន់ដៃនេះសម្រាប់ជាឯកសារយោងនៅពេលអនាគត។

  1. សូមពិនិត្យបង្កាន់ដៃដកប្រាក់របស់លោកអ្នកមុនចាកចេញពីបញ្ជរ និងជូនដំណឹងដល់ធនាគារភ្លាមប្រសិនបើមានភាពមិនត្រឹមត្រូវណាមួយ។
  2. បង្កាន់ដៃដកប្រាក់នេះមានសុពលភាពបាន លុះត្រាតែមានចុះហត្ថលេខាដោយមន្ត្រីទទួលសិទ្ធិរបស់ធនាគារយើងខ្ញុំ ឬព្រីនចេញពីម៉ាស៊ីនរបស់បុគ្គលិកទទួលប្រាក់ របស់ធនាគារយើងខ្ញុំ។
  3. រាល់ការកែប្រែណាមួយលើបង្កាន់ដៃនេះ ត្រូវមានចុះហត្ថលេខាពីមន្ត្រីធនាគារ។
  4. សូមរក្សាទុកបង្កាន់ដៃនេះសម្រាប់ជាឯកសារយោងនៅពេលអនាគត។

  1. សូមពិនិត្យបង្កាន់ដៃផ្ទេរប្រាក់របស់លោកអ្នកមុនចាកចេញពីបញ្ជរ និងជូនដំណឹងដល់ធនាគារភ្លាមប្រសិនបើមានភាពមិនត្រឹមត្រូវណាមួយ។
  2. បង្កាន់ដៃផ្ទេរប្រាក់នេះមានសុពលភាពបាន លុះត្រាតែមានចុះហត្ថលេខាដោយមន្ត្រីទទួលសិទ្ធិរបស់ធនាគារយើងខ្ញុំ ឬព្រីនចេញពីម៉ាស៊ីនរបស់បុគ្គលិកទទួលប្រាក់ របស់ធនាគារយើងខ្ញុំ។
  3. រាល់ការកែប្រែណាមួយលើបង្កាន់ដៃនេះ ត្រូវមានចុះហត្ថលេខាពីមន្ត្រីធនាគារ។
  4. សូមរក្សាទុកបង្កាន់ដៃនេះសម្រាប់ជាឯកសារយោងនៅពេលអនាគត។

  1. សូមពិនិត្យបង្កាន់ប្តូរប្រាក់របស់លោកអ្នកមុនចាកចេញពីបញ្ជរ និងជូនដំណឹងដល់ធនាគារភ្លាមប្រសិនបើមានភាពមិនត្រឹមត្រូវណាមួយ។
  2. បង្កាន់ដៃប្តូរប្រាក់នេះមានសុពលភាពលុះត្រាតែចុះហត្ថលេខាដោយបុគ្គលិកមានការអនុញ្ញាត ឬព្រីន​ចេញពីម៉ាស៊ីនរបស់បុគ្គលិកទទួលប្រាក់ របស់ធនាគារយើងខ្ញុំ។
  3. រាល់ការកែប្រែណាមួយលើបង្កាន់ដៃនេះ ត្រូវមានចុះហត្ថលេខាពីមន្ត្រីធនាគារ។
  4. សូមរក្សាទុកបង្កាន់ដៃនេះសម្រាប់ជាឯកសារយោងនៅពេលអនាគត។

  1. ធនាគារ អេស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន ម.ក (តទៅនេះហៅកាត់ថា “ធនាគារ”) អាចជ្រើសរើសធនាគារដៃគូ ដែលជាធនាគារពាក់ព័ន្ធណាមួយ រួមមានធនាគារទូទាត់ និងធនាគារទទួល លើកលែងតែអ្នកស្នើសុំមានសំណើផ្សេងដាច់ដោយឡែក។
  2. រាល់ការប្តូរ ឬទូទាត់ជាសាច់ប្រាក់នូវរូបិយាណត្តិ ឬទឹកប្រាក់ដែលផ្ទេរ ត្រូវស្របតាមវិធាន និងបទប្បញ្ញត្តិដែលពាក់ព័ន្ធក្នុងប្រទេសដែលធ្វើការទូទាត់។
  3. រូបិយាណត្តិ (Demand Draft ឬ DD) និងមូលប្បទានបត្រធនាគារ (Banker’s Cheque ឬ BC) ​ដែលចេញដោយធនាគារ នឹងត្រូវបានឆូត លុះត្រាតែមានការណែនាំផ្ទុយពីនេះ ហើយនឹងមានសុពលភាពរយៈពេល ប្រាំមួយ (៦) ខែ គិតចាប់ពីកាលបរិច្ឆេទចេញ។
  4. ធនាគារ ឬសាខាធនាគារ ធនាគារដៃគូ ឬភ្នាក់ងាររបស់ធនាគារ មិនទទួលខុសត្រូវចំពោះការខូចខាត ឬការខាតបង់ណាមួយ ដែលបង្កឡើងដោយច្បាប់ ក្រឹត្យ ឬបទបញ្ជារបស់រដ្ឋាភិបាល ឬទីភ្នាក់ងាររដ្ឋាភិបាលណាមួយ ឬជាលទ្ធផលនៃមូលហេតុណាមួយដែលហួសពីការគ្រប់គ្រងរបស់ធនាគារ ឬសាខាធនាគារ ធនាគារដៃគូ ឬភ្នាក់ងាររបស់ធនាគារឡើយ។
  5. ធនាគារត្រូវបានអនុញ្ញាតឱ្យប្រើសាខាធនាគារ ធនាគារដៃគូ ឬភ្នាក់ងាររបស់ធនាគារ ឬទីភ្នាក់ងារផ្សេងទៀតណាមួយ ដើម្បីធ្វើការទូទាត់រូបិយាណត្តិ ឬផ្ទេរប្រាក់ ដោយតាងនាមឱ្យអតិថិជនរបស់ខ្លួន។
  6. ការផ្ទេរប្រាក់ គឺការផ្ញើតាមទូរលេខ ខេបល ឬទូរសារ ឬតាមរយៈបណ្តាញផ្សេងៗទៀត ដែលមានកូដតាមការតម្រូវ ដោយអ្នកស្នើសុំត្រូវរ៉ាប់រងហានិភ័យទាំងស្រុង។ ធនាគារ ឬសាខាធនាគារ ធនាគារដៃគូ ឬភ្នាក់ងាររបស់ធនាគារ មិនទទួលខុសត្រូវលើលទ្ធផលណាមួយដែលអាចកើតឡើងដោយសារការបង្អាក់​ ការខកខាន កំហុស ការបកស្រាយមិនត្រឹមត្រូវ ការខាតបង់ ឬការយឺតយ៉ាវក្នុងការផ្ទេរប្រាក់ឡើយ។
  7. ធនាគារត្រូវខិតខំផ្ទេរប្រាក់តាមអេឡិចត្រូនិកក្នុងថ្ងៃធ្វើការដដែល ឬថ្ងៃធ្វើការបន្ទាប់ តែធនាគារ ឬសាខាធនាគារ ធនាគារដៃគូ ឬភ្នាក់ងាររបស់ធនាគារ មិនទទួលខុសត្រូវចំពោះការយឺតយ៉ាវក្នុងការទូទាត់ណាមួយ ប្រសិនបើប្រតិបត្តិការត្រូវបានធ្វើឡើងក្នុងតំបន់ដែលមានម៉ោងខុសគ្នា ឬការយឺតយ៉ាវដែលបណ្តាមកពីមិនមែនជាថ្ងៃធ្វើការនៅក្នុងប្រទេសក្រៅ។
  8. ធនាគារនឹង​អនុវត្តបញ្ជាទូទាត់នៅថ្ងៃដដែល ឬនៅថ្ងៃធ្វើការបន្ទាប់ (អាស្រ័យលើពេលទទួលបានបញ្ជានោះ) បន្ទាប់ពីទទួលបានបញ្ជាទូទាត់ពីគ្រឹះស្ថានហិរញ្ញវត្ថុមួយទៀត ធនាគារត្រូវបានទុកពេលឱ្យស្នើសុំការបញ្ជាក់ ឬធ្វើការសាកសួរពីធនាគារផ្ទេរ ឬភាគីពាក់ព័ន្ធណាមួយ ប្រសិនបើបញ្ជាទូទាត់នោះមិនត្រឹមត្រូវ ឬមិនគ្រប់គ្រាន់ ​ឬមានចំណុចល្អៀងណាមួយ។
  9. ប្រសិនបើទឹកប្រាក់ដែលផ្ទេរនៅធនាគារនៅឡើយ ធនាគារអាចសងនូវទឹកប្រាក់នៃមូលប្បទានបត្រ ឬរូបិយាណត្តិឬទឹកប្រាក់ដែលបានផ្ទេរ (រួមទាំងទឹកប្រាក់ផ្ទេរត្រឡប់វិញ ដោយដកចេញនូវរាល់សោហ៊ុយ ការប្រាក់ ថ្លៃសេវា និងការចំណាយណាមួយដែលកើតឡើង) ជូនអ្នកស្នើសុំវិញ តាមឆន្ទានុសិទ្ធិផ្តាច់មុខរបស់ធនាគារ និងស្របតាមលក្ខខណ្ឌកំណត់ ឬអាចកែប្រែដោយធនាគារ។ ប្រសិនបើទឹកប្រាក់នៃរូបិយាណត្តិបរទេស ឬទឹកប្រាក់ដែលផ្ទេរ ជារូបិយប័ណ្ណបរទេស នោះត្រូវប្រើអត្រាប្តូរប្រាក់ (អត្រាទិញចូល) នៅថ្ងៃដែលសងនោះ។ ប៉ុន្តែ ករណីនេះអាចមានការរឹតត្បិតណាមួយដែលធនាគារដាក់ចេញ។ ក្នុងករណីជាមូលប្បទានបត្រ ឬរូបិយាណត្តិ សំណងនឹងផ្តល់ជូន បន្ទាប់ពីធនាគារទទួលបានមូលប្បទានបត្រ ឬរូបិយាណត្តិច្បាប់ដើមដែលមានចុះបដ្ឋិលេខត្រឹមត្រូវដោយអ្នកស្នើសុំ។
  10. ប្រសិនបើមូលប្បទានបត្រ ឬរូបិយាណត្តិបានបាត់ ត្រូវគេលួច ឬត្រូវបំផ្លាញ អ្នកស្នើសុំអាចស្នើសុំចេញមូលប្បទានបត្រ ឬរូបិយាណត្តិថ្មី។​ ប៉ុន្តែ អ្នកស្នើសុំត្រូវផ្តល់ជូនធនាគារនូវលិខិតធានាការពារ ឬឯកសារផ្សេងទៀតដែលធនាគារអាចនឹងតម្រូវ ដែលការពារធនាគារចំពោះការខាតបង់ ឬទំនួលខុសត្រូវណាមួយដែលពាក់ព័ន្ធនឹងការបាត់ ការត្រូវគេលួច ឬការខូចខាតមូលប្បទានបត្រ ឬរូបិយាណត្តិ ។ អ្នកស្នើសុំ ត្រូវរ៉ាប់រងការចំណាយលើការចេញមូលប្បទានបត្រ ឬរូបិយាណត្តិថ្មី ហើយថ្លៃចេញថ្មីត្រូវកំណត់ដោយធនាគារ។
  11. អ្នកស្នើសុំសូមអនុញ្ញាតឱ្យធនាគារដកចេញពីគណនីដែលខ្លួនបានជ្រើសរើស នូវទឹកប្រាក់ដែលត្រូវផ្ទេរ និងថ្លៃសេវាដែលពាក់ព័ន្ធ (ក្នុងករណីមាន)។
  12. អ្នកស្នើសុំធានាថា ព័ត៌មាន និងសេចក្តីលម្អិតសម្រាប់ការផ្ទេរប្រាក់ដែលខ្លួនបានផ្តល់ គឺត្រឹមត្រូវ និងគ្រប់គ្រាន់។ ធនាគារ ព្រមទាំងសាខាធនាគារ ធនាគារដៃគូ និងភ្នាក់ងាររបស់ធនាគារ មិនទទួលខុសត្រូវចំពោះការលុបចោល ការព្យួរ ការពន្យារ ឬការផ្ទេរដោយខុសឆ្គងណាមួយ ដែលកើតឡើងដោយសារអ្នកស្នើសុំផ្តល់ព័ត៌មានដែលមិនគ្រប់គ្រាន់ ឬមិនត្រឹមត្រូវឡើយ។
  13. អ្នកស្នើសុំត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដល់សាខាធនាគារដែលធ្វើការផ្ទេរប្រាក់ភ្លាម ប្រសិនបើអ្នកទទួលមិនបានទទួលប្រាក់ដែលផ្ទេរ។ បន្ទាប់ពីទទួលបានការជូនដំណឹងជាលាយលក្ខណ៍អក្សរដែលអ្នកស្នើសុំបានផ្តល់ជូន ធនាគារត្រូវពិនិត្យលើបណ្តឹងរបស់អ្នកស្នើសុំ ហើយធ្វើការស៊ើបអង្កេត និងកែតម្រូវដែលចាំបាច់ ប្រសិនបើមាន។ រាល់ការចំណាយ និងថ្លៃសេវាត្រូវរ៉ាប់រងដោយអ្នកស្នើសុំ។
  14. រាល់ថ្លៃសេវាដែលកើតឡើងនៅក្រៅប្រទេសកម្ពុជា ត្រូវរ៉ាប់រងដោយអ្នកទទួល លើកលែងតែមានការណែនាំផ្ទុយពីនេះ។
  15. ក្នុងដំណើរការអាជីវកម្មធម្មតារបស់ខ្លួន ធនាគារអាចបញ្ចេញព័ត៌មានដែលពាក់ព័ន្ធនឹងកិច្ចការ ឬគណនីរបស់អ្នកស្នើសុំ ដោយមិនចាំបាច់មានការយល់ព្រមជាមុនពីអ្នកស្នើសុំ ក្នុងករណីខាងក្រោម៖

    1. បញ្ចេញព័ត៌មានទៅឱ្យធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការស៊ើបអង្កេតដោយលក្ខណៈណាមួយ។
    2. បញ្ចេញព័ត៌មានសម្រាប់ ឬពាក់ព័ន្ធនឹងចំណាត់ការ ឬនីតិវិធីណាមួយ ដែលត្រូវចាត់ធ្វើឡើងដើម្បីគោលបំណងទាមទារប្រាក់ដែលអ្នកស្នើសុំត្រូវបង់ជូនធនាគារ។
    3. បញ្ចេញព័ត៌មានជូនអាជ្ញាធរ ឬអង្គភាពដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា ឬអាជ្ញាធរផ្សេងទៀតណាមួយដែលមានយុត្តាធិការលើធនាគារ និងតាមការណែនាំ ឬការស្នើសុំពីតុលាការ។

  1. ធនាគាររក្សាសិទ្ធិក្នុងការបញ្ចេញព័ត៌មានណាមួយរបស់ខ្លួន ទៅឱ្យសាខា ទីស្នាក់ការកណ្តាលរបស់ខ្លួន ឬរដ្ឋាភិបាល ដើម្បីគោលបំណងធ្វើការរាយការណ៍តាមការតម្រូវ។
  2. តាមឆន្ទានុសិទ្ធិរបស់ធនាគារ ធនាគារមានសិទ្ធិបដិសេធ និងឬលុបចោល និង/ឬច្រានចោលដោយគ្មានមូលហេតុ នូវពាក្យសុំមូលប្បទានបត្រ ឬរូបិយាណត្តិ ឬផ្ទេរប្រាក់ណាមួយ ប្រសិនបើធនាគារសង្ស័យថា ទឹកប្រាក់ដែលទូទាត់ គឺរកបានដោយមិនស្របច្បាប់ និង/ឬទឹកប្រាក់ដែលផ្ទេរត្រូវបានផ្ទេរដោយគោលបំណងមិនស្របច្បាប់ ឬក្នុងករណីដែលព័ត៌មាន និង/ឬ សេចក្តីលម្អិតណាមួយដែលអ្នកស្នើសុំបានផ្តល់ សម្រាប់គាំទ្រដល់ពាក្យសុំនោះ មិនបំពេញតាមការតម្រូវរបស់ធនាគារ។
  3. ធនាគាររក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ បំពេញបន្ថែម លុបចោល ឬកែប្រែនូវលក្ខខណ្ឌខាងលើដោយមិនចាំបាច់ជូនដំណឹងជាមុន។
  4. តាមរយៈការចុះហត្ថលេខាលើពាក្យសុំនេះ អ្នកស្នើសុំយល់ព្រមនឹងលក្ខខណ្ឌនេះ។

ត្រូវការជំនួយមែនទេ?

និយាយជាមួយបុគ្គលិក និងស្នើតាមទូរស័ព្ទ

ទំនាក់ទំនង  023 211 888