ជួនកាលអ្នកអាចត្រូវការលទ្ធភាពបន្ថែមសម្រាប់ការចំណាយ។ យើងផ្ដល់ជូនឥណទានដែលសមរម្យអាចអោយសាច់ប្រាក់សម្រាប់តម្រូវការរបស់អ្នក។ ទោះជាអ្នកចង់បានបែបណាក៏ដោយ យើងខ្ញុំមានជម្រើសឥណទានដែលសក្តិសមនឹងតម្រូវការរបស់អ្នក។
សម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នកជាមួយនឹងអត្រាការប្រាក់ដ៏ទាក់ទាញ។ ឥណទានមានកាលកំណត់អាចជួយអ្នកឈានទៅរកគោលដៅប្រកបដោយភាពបត់បែនជាមួយអត្រាថេរ និងអត្រាប្រែប្រួល ហើយផ្តល់នូវជម្រើសក្នុងការសងត្រលប់ប្រាក់ដើមដោយមិនមានគិតថ្លៃសេវាបន្ថែមឡើយ។
ចំពោះបុគ្គល | ចំពោះក្រុមហ៊ុន |
គោលបំណងផ្ទាល់ខ្លួន (ការថែទាំសុខភាព ការអប់រំ ការទិញ ការជួសជុល/តុបតែង) | តម្រូវការដើមទុនបង្វិល និងការពង្រីកអាជីវកម្ម |
ប្រើប្រាស់សម្រាប់អាជីវកម្មផ្ទាល់ខ្លួន | ការទិញគ្រឿងចក្រ ឬទ្រព្យសកម្មផ្សេងៗទៀត |
ធ្វើហិរញ្ញប្បទានសម្រាប់ឥណទានផ្សេងទៀត | ធ្វើហិរញ្ញប្បទានសម្រាប់ឥណទានផ្សេងទៀត |