ឥណទានរៀបចំតាមតម្រូវការរបស់លោកអ្នក

ជួនកាលអ្នកអាចត្រូវការលទ្ធភាពបន្ថែមសម្រាប់ការចំណាយ។ យើងផ្ដល់ជូន​ឥណទានដែល​សមរម្យអាចអោយសាច់ប្រាក់សម្រាប់តម្រូវការរបស់អ្នក។ ទោះជាអ្នកចង់បានបែបណាក៏ដោយ យើងខ្ញុំមានជម្រើសឥណទានដែលសក្តិសមនឹងតម្រូវការរបស់អ្នក។

ឥណទានមានកាលកំណត់

សម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នកជាមួយនឹងអត្រាការប្រាក់ដ៏ទាក់ទាញ។ ឥណទានមានកាលកំណត់អាចជួយអ្នក​ឈានទៅរកគោលដៅ​ប្រកបដោយភាពបត់បែនជាមួយអត្រាថេរ និងអត្រាប្រែប្រួល ហើយផ្តល់នូវជម្រើសក្នុងការសងត្រលប់ប្រាក់ដើមដោយមិនមានគិតថ្លៃសេវាបន្ថែមឡើយ។

ឥណទានមានកាលកំណត់អាចបំពេញតម្រូវការអ្នក​ ទូទាត់ការចំណាយបន្ទាន់ ផ្តល់ប្រាក់សម្រាប់គម្រោងជួសជុលផ្ទះ ឬ បន្ថែមទុនអាជីវកម្មរបស់អ្នក។

  • រយៈពេលខ្ចីរហូតដល់ ១៥ ឆ្នាំ
  • កម្ចីផ្តល់ជូនរហូតដល់ ៧០%
  • អាចយកអចលនទ្រព្យដែលទិញ​ ឬដីធ្វើជាទ្រព្យបញ្ចាំ
  • អត្រាការប្រាក់ដ៏ទាក់ទាញ ហើយការបង់រំលស់អាចប្រែប្រួលទៅតាមស្ថានភាព

គោលបំណងឥណទាន

ចំពោះបុគ្គល
ចំពោះក្រុមហ៊ុន
គោលបំណងផ្ទាល់ខ្លួន (ការថែទាំសុខភាព ការអប់រំ ការទិញ ការជួសជុល/តុបតែង)
តម្រូវការដើមទុនបង្វិល និងការពង្រីកអាជីវកម្ម
ប្រើប្រាស់សម្រាប់អាជីវកម្មផ្ទាល់ខ្លួន
ការទិញគ្រឿងចក្រ ឬទ្រព្យសកម្មផ្សេងៗទៀត
ធ្វើហិរញ្ញប្បទានសម្រាប់ឥណទានផ្សេងទៀត
ធ្វើហិរញ្ញប្បទានសម្រាប់ឥណទានផ្សេងទៀត

ត្រូវការជំនួយមែនទេ?

និយាយជាមួយបុគ្គលិកយើងខ្ញុំ និងស្នើសុំឥណទានតាមទូរស័ព្ទ

Call  023 211 888