បុគ្គលិករបស់លោកអ្នកទទួលបានប្រាក់បៀវត្សរ៍ដែលត្រឹមត្រូវ​ និងទាន់ពេលវេលា

ជាមួយធនាគារ អេភីឌី ការបើកប្រាក់បៀវត្សរ៍គឺជារឿងងាយស្រួលជាងអ្វីដែលលោកអ្នកគិតទៅទៀត។ ប្រគល់ការងារនេះមកអោយយើងខ្ញុំ ផ្តោតលើការពង្រីកអាជីវកម្មអ្នក និងចាកចេញពីការគ្រប់គ្រងការបើកប្រាក់បៀវត្សរ៍ដែលចំណាយពេលវេលាច្រើន។

សេវាកម្មបើកប្រាក់បៀវត្សរ៍ដែលមានភាពងាយស្រួលសម្រាប់អ្នកទាំងអស់គ្នា

ការបើកប្រាក់បៀវត្សរ៍ គឺជាការទូទាត់ប្រាក់ឈ្នួល និងប្រាក់បៀវត្សរ៍ឱ្យនិយោជិតរបស់ក្រុមហ៊ុន ជាទូទៅតាមរយៈការដាក់កញ្ចប់ប្រាក់នោះទៅក្នុងគណនីប្រាក់បៀវត្សរ៍និយោជិត។

ម្យ៉ាងវិញទៀត សេវាកម្មបើកប្រាក់បៀវត្សរ៍ ជួយកាត់បន្ថយហានិភ័យនៃការកាន់សាច់ប្រាក់ទាំងបាច់របស់អ្នកពីកន្លែងមួយទៅកន្លែងមួយដើម្បីទូទាត់ជូននិយោជិតរបស់អ្នក។ នេះគឺជាអត្ថប្រយោជន៍ទាំងចំពោះក្រុមហ៊ុន និងចំពោះនិយោជិតរបស់អ្នកដែលធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

  • គណនីជាប្រាក់ដុល្លារ និងប្រាក់រៀល
  • សំចៃការចំណាយ និងពេលវេលាលើការបើកប្រាក់បៀវត្សរ៍
  • បង្កើនតម្លាភាពក្នុងការទូទាត់ប្រាក់បៀវត្សរ៍ជូននិយោជិត
  • កាត់បន្ថយហានិភ័យនៃការកាន់សាច់ប្រាក់តាមខ្លួន កំហុសឆ្គងក្នុងការរាប់ ប្រាក់និងក្រដាសប្រាក់ក្លែងក្លាយ
  • ផ្តល់ជូននូវជម្រើសកំណត់ដោយអ្នកសម្រាប់ការទូទាត់ប្រាក់បៀវត្សរ៍ទៅក្នុងគណនីប្រាក់បៀវត្សរ៍របស់និយោជិត

ត្រូវការជំនួយមែនទេ?

និយាយជាមួយបុគ្គលិកយើងខ្ញុំ និងស្នើសុំឥណទានតាមទូរស័ព្ទ

Call  023 211 888