លុយមិនមែនជាអ្វីដែលសំខាន់បំផុតនោះទេ ទំនាក់ទំនង និង មិត្តភាព គឺជាអ្វីដែលសំខាន់ចំពោះយើង។ ហេតុនេះហើយយើងខ្ញុំជឿជាក់ថា យើងខ្ញុំអាចផ្ដល់សេវាកម្មធនាគារមួយដែលកាន់តែប្រសើរដល់អ្នក តាមរយៈការដោះស្រាយបញ្ហារបស់អ្នក ដោយសមស្របនិងប្រកបដោយតម្លាភាព។
ប្រែក្លាយសេវាធនាគារទៅជាឱកាសនៅក្នុងដៃអ្នក។ ទោះជាក្នុងស្ថានការណ៍ណាក៏ដោយ មិនថាក្នុងជីវិតផ្ទាល់ខ្លួន និងអាជីពរបស់អ្នក ធនាគារ អេភីឌី នៅទីនេះដើម្បីអ្នក!
ធនាគារ អេភីឌី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ជាធនាគារឯកទេស ហើយក្រោយមកបានប្តូរទៅជាធនាគារពាណិជ្ជក្នុងឆ្នាំ២០១៩។
ជាមួយដើមទុនចុះបញ្ជី ៧៧,៥ លានដុល្លារអាមេរិក ប្រាក់បញ្ញើរបស់អតិថិជនទាំងអស់ទទួលបានការការពារ និងសុវត្ថិភាព។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៩ ធនាគារ អេភីឌី មានទ្រព្យសកម្មសរុប ៨៤,៣ លានដុល្លារអាមេរិក។